Barcelona នឹងចូលរួមប្រជែងជាមួយនឹងក្លិបធំៗបីនៅ Premier League ក្នុងការដណ្ដើមយកខ្សែប្រយុទ្ធកំពុងឡើងជើង១រូបមកជំនួស Suárez

  • សៅរ៍ ០៩ វិច្ឆិកា, ២០១៩ ១៦:១១
អេស្ប៉ាញ៖ ក្លិបអ្នកមានបុណ្យ Barcelona ត្រូវបានគេរាយការណ៍ថា បានចាប់អារម្មណ៍ទៅលើខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ក្លិប RB Leipzig កីឡាករ Timo Werner។កីឡាករ Timo Werner បានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោ ដោយក្នុងរដូវកាលនេះរូបគេស៊ុតបញ្ចូលទីបាន១៣គ្រាប់ និងបញ្ជូនបាល់អោយមិត្តរួមក្រុមសម្រេចទីបានចំនួន៦ដង ក្នុងចំណោម១៦ប្រកួតរាល់គ្រប់កម្មវិធីទាំងអស់។
កីឡាករTimo Werner
យោងតាមកាសែត Don Balon បានអោយដឹងថា ក្លិប Barcelona ចង់បានកីឡាកររូបនេះមកជំនួសកន្លែងកីឡាករ Luis Suarez ដែលបច្ចុប្បន្នមានវ័យកាន់តែជ្រេ។តាមរយៈប្រភពដដែលបានបន្តទៀតថា ក្លិប Barcelona អាចនឹងត្រូវប្រឈមមុខជាមួយនឹងក្លិបធំៗបីនៅ Premier League ក្នុងការប្រជែងយកខ្សែប្រយុទ្ធរូបនេះ រួមមានក្លិប Liverpool, Manchester United, និង Chelsea។
កីឡាករ Luis Suarez
បើយោងតាមការវាយតម្លៃរបស់គេហទំព័រ Transfermarkt បានអោយដឹងថា តម្លៃខ្លួនរបស់​ Werner បច្ចុប្បន្នមានតម្លៃប្រមាណ៦៥លានអឺរ៉ូ (ឬប្រហែល៧១លានដុល្លារអាមេរិក)។គួរបញ្ជាក់ផងដែរថា កីឡាករ Timo Werner បានចែកផ្លូវជាមួយនឹងក្លិប VfB Stuttgart មកចូលរួមជាមួយនឹងក្លិប RB Leipzig កាលពីឆ្នាំ២០១៦ ក្នុងតម្លៃផ្ទេរ១៤លានអឺរ៉ូ (ឬប្រហែល១៥លានដុល្លារអាមេរិក) ដោយបង្ហាញខ្លួនបានចំនួន១៣០ប្រកួត ស៊ុតបញ្ចូលទីបាន៧៤គ្រាប់និងបញ្ជូនបាល់អោយមិត្តរួមក្រុមទម្លុះសំណាញ់ទីចំនួន៣៣ដង៕ប្រភព៖ Caughtoffside
www.000webhost.com