គូស្នេហ៍Goal! ស្ងាត់ៗ Kimberley និង Mark Prin ចូលលុយគ្នា ទិញដីធ្វើផ្ទះនៅខេត្តមួយ!

ថៃ៖ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ តារាសម្តែងស្រីប្រចាំប៉ុស្តិ៍លេខ៣ថៃ Kimmy Kimberley Anne Woltemas បានផ្តល់កិច្ចសម្ភាសន៍ខ្លះៗជាមួយនឹងអ្នកកាសែត នៅក្នុងកម្មវិធីមួយ ទាក់ទងទៅនឹងដំណើរកម្សាន្តយ៉ាងផ្អែមល្ហែមជាមួយនឹងមិត្តប្រុសជាទីស្រលាញ់ ដែលគេស្គាល់ថាជា តារាសម្តែងប្រុស Mark Prin។ជាក់ស្តែង នៅក្នុងកិច្ចសម្ភាសន៍នោះ Kimberley បានលើកឡើងថា មិត្តប្រុសរបស់នាង បានថតនូវរូបថតយ៉ាងស្រស់ស្អាតឲ្យនាងច្រើនសន្លឹកណាស់ ហើយក្នុងនោះក៏មានរូបថតផ្អែមល្ហែមជាមួយគ្នាជាច្រើនសន្លឹកផងដែរ។មិនតែប៉ុណ្ណោះ នៅក្នុងកិច្ចសម្ភាសន៍នេះផងដែរ Kimberley ក៏បានទម្លាយប្រាប់តាមត្រង់ថា បច្ចុប្បន្ននេះ នាងនិង Mark Prin បានទិញដីនិងសង់ផ្ទះមួយកន្លែង នៅក្នុងខេត្តមួយ ប៉ុន្តែនាងបានបញ្ជាក់ថា ផ្ទះមួយនេះមិនមែនជាផ្ទះសម្រាប់អាពាហ៍ពិពាហ៍​របស់អ្នកទាំងពីរឡើយ។ នាងបន្ថែមទៀតថា បើសិនជាផ្ទះសម្រាប់រៀបការពិតមែន នាងនឹងត្រូវតែវាធ្វើឲ្យធំជាងនេះ។នេះបើតាមដឹង Kimberley និង Mark Prin បានចូលលុយគ្នា ទិញដីនិងសង់ផ្ទះនេះឡើង ដែលទំនងជាផ្ទះសម្រាប់សម្រាកលំហែកាយដ៏ផ្អែមល្ហែមផ្ទាល់ខ្លួនរបស់អ្នកទាំងពីរក៏ថាបានដែរ៕
Kimberley
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
Kimberley និង Mark Prin
www.000webhost.com