ទីបំផុត TOP ពីមុនត្រលប់មកវិញហើយ​ ហ្វេនកាន់តែលង់ស្នេហ៍ ពេលលោកតែងខ្លួនគួរឲ្យស្រលាញ់បែបនេះ!

កូរ៉េខាងត្បូង៖ បន្ទាប់ពីវិលត្រលប់មកពីហ្វឹកហាត់យោធាវិញ មហាជនជាច្រើនសង្កេតឃើញថា តារារ៉េបប្រុសរូបសង្ហា TOP សមាជិកក្រុម BIGBANG បានវិលត្រលប់មកលេងបណ្តាញទំនាក់ទំនងសង្គមសាជាថ្មី ជាមួយនឹងការបង្ហោះរូបថតសង្ហាៗ កាន់តែធ្វើឲ្យអ្នកគាំទ្រលង់ស្នេហ៍ផងដែរ។ជាក់ស្តែង ក៏ដូចជានាពេលថ្មីៗនេះ នៅឯទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កំពុងតែមានអាកាសធាតុចុះត្រជាក់ខ្លាំង ងាយនឹងអាចបង្កឲ្យមនុស្សកើតជំងឺផ្តាសាយបាន បើសិនជាពួកមិនពាក់អាវក្រាស់ៗ និងមិនផ្តល់កម្តៅសម្រាប់ខ្លួនឯងឲ្យបានគ្រប់គ្រាន់។ ដោយឡែក ងាកមកតារារ៉េបប្រុសវ័យ៣២ឆ្នាំ TOP រូបនេះ ក៏បានបង្ហោះនូវរូបថតថ្មីៗ មិនប៉ុន្មានសន្លឹកនៅលើគណនីអ៊ីនស្តាក្រាមផ្ទាល់ខ្លួន ដែលលោកកំពុងតែពាក់នូវអាវរងាយ៉ាងក្រាស់ ពណ៌ស ជាមួយនឹងទឹកមុខយ៉ាងគួរឲ្យស្រលាញ់ផងដែរ។តួយ៉ាង បន្ទាប់ពីលោកបានបង្ហោះរូបទាំងនេះហើយ បានធ្វើឲ្យប្រិយមិត្តគាំទ្រនៅលើបណ្តាញសង្គម លាន់មាត់សរសើរពីភាពសង្ហារបស់លោក ពោលគឺ បើទោះបីជា TOP ពាក់អាវបែបនេះហើយ ក៏នៅតែសង្ហាទាក់ទាញ លាយឡំនឹងភាពគួរឲ្យស្រលាញ់ថែមទៀតផងដែរ៕
តារារ៉េប TOP
តារារ៉េប TOP
តារារ៉េប TOP
ហ្វេនលាន់មាត់សរសើរ
www.000webhost.com