ក្រោយមានពាក្យចចាមរ៉ាមថា ក្លិប Liverpool ចង់បាន Mbappe នោះ ពេលនេះលោក Klopp បានចេញមកបញ្ជាក់ថា…

  • សៅរ៍ ០៩ វិច្ឆិកា, ២០១៩ ១៣:៥៧
អង់គ្លេស៖ អ្នកចាត់ការទូទៅក្លិបហង្សក្រហម ​Liverpool លោក Jürgen Klopp បានបញ្ជាក់ថា ក្លិប Liverpool គ្មានលទ្ធភាពក្នុងការចុះហត្ថលេខាយកខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិបារាំងរបស់ក្លិប ​Paris Saint-Germain កីឡាករ Kylian Mbappe នោះទេ។គ្រូបង្វឹកសញ្ជាតិអាល្លឺម៉ង់រូបនេះ សារភាពថា គ្មានហេតុផលណាមួយដែលគាត់មិនចង់បាន Mbappe នោះទេ គាត់ក៏ធ្លាប់ចាប់អារម្មណ៍ទៅលើកីឡាកររូបនេះផងដែរតាំងពីគេជាកីឡាកររបស់​ក្លិប Monaco ម្ល៉េះ។
កីឡាករKylian Mbappe
លោក ​Klopp ធ្លាប់ណាត់ជួបជាមួយនឹងគ្រួសាររបស់​ Mbappe ដើម្បីបញ្ចុះបញ្ចូលខ្សែប្រយុទ្ធឆ្នើមរូបនេះចុះហត្ថលេខាជាមួយនឹងក្លិប​ Liverpool កាលពីពីរឆ្នាំមុន ប៉ុន្តែរូបគេសម្រេចចិត្តស្នាក់នៅទឹកដីប្រទេសបារាំងបន្ត ដោយចូលរួមជាមួយនឹងក្លិប PSG ក្នុងលក្ខខណ្ឌខ្ចីជើង រួចក៏ផ្ទេរជាអចិន្ត្រៃក្នុងតម្លៃ១៦០លានផោន(ឬប្រហែល២០៤លានដុល្លារអាមេរិក)។កាលពីដើមសប្ដាហ៍នេះ មានព័ត៌មានជាច្រើនបានចុះផ្សាយថាកីឡាករ Mbappe អាចនឹងផ្ទេរមកកាន់ទឹកដី Anfield ដោយលោក Klopp ឆ្លើយតបទៅលើរឿងនេះថាក្លិបមានឱកាសតិចណាស់ក្នុងការធ្វើកិច្ចព្រមព្រៀជាមួយ PSG ក្នុងការផ្ទេរយក Mbappe។លោក Klopp បាននិយាយថា៖
លោក Jürgen Klopp
គួររម្លឹកផងដែរថា លោក Jürgen Klopp នឹងដឹកនាំក្រុម Liverpool ប្រកួតជាមួយនឹងក្រុមជើងខ្លាំង Manchester City ក្នុងក្របខណ្ឌ Premier league សប្ដាហ៍ទី១២នេះ នៅថ្ងៃស្អែកវេលាម៉ោង ១១:៣០នាទីយប់៕ប្រភព៖ irishtimes
www.000webhost.com