បញ្ញវន្ដទាំង១០រូប នឹងចូលរួមចែករំលែកពីសមិទ្ធផល និងគន្លឹះសំខាន់ពីការដាក់អាហារូបករណ៍ទៅក្រៅប្រទេស នៅដើមខែធ្នូនេះ!

  • សៅរ៍ ០៩ វិច្ឆិកា, ២០១៩ ១៣:៤៦
ភ្នំពេញ៖ បច្ចុប្បន្នសិស្សនិស្សិតខ្មែរជាច្រើនបានទទួលជោគជ័យក្នុងការដាក់អាហារូបករណ៍ទៅសិក្សានៅបណ្ដាប្រទេសធំៗរួមមាន អ៊ីរ៉ុប សហរដ្ឋអាមេរិក អូស្ដ្រាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អាល្លឺម៉ង់ ចិន ថៃ ស៊ីងហ្គាពួរជាដើម។
សន្និសីទអាហារូបករណ៍លើកទី៨
ក្នុងចំណោមនិស្សិតអាហារូបករណ៍ ដែលទទួលបានជោគជ័យយ៉ាងច្រើនជារៀងរាល់ឆ្នាំ នឹងមានបញ្ញវន្ដ១០រូប ដែលនឹងត្រឡប់មកវិញជាមួយនឹងសមិទ្ធផលថ្មី ដើម្បីចូលរួមចែករំលែកទៅកាន់សិស្សនិស្សិតជំនាន់ក្រោយពីគន្លឹះសំខាន់ៗក្នុងការដាក់អាហារូបករណ៍ រួមជាមួយការត្រៀមខ្លួនឲ្យមានប្រសិទ្ធភាពក្នុងសន្និសីទអាហារូបករណ៍លើកទី៨ ​នៅដើមខែធ្នូនេះ។
បញ្ញាវន្តទាំង១០ ក្នុងសន្និសីទអាហារូបករណ៍លើកទី៨
ងាកមកមើលបញ្ញវន្ដទាំង១០រូប ដែលនឹងចូលរួមចែករំលែកពីគន្លឹះសំខាន់ៗទាំងការស្វែងរកអាហារូបករណ៍ ការបំពេញបែបបទ និងរៀបចំសំណេរ ការត្រៀមខ្លួនសម្ភាស ក៏ដូចជាបទពិសោធន៍ជាក់ស្ដែងក្នុងការសិក្សា និងរស់នៅក្រៅប្រទេសពី៖ប្រទេសអង់គ្លេស- លោក សួស អ៊ឹមស៊ូជីវី និស្សិតអាហារូបករណ៍ Chevening Scholarship
- អ្នកនាង សន រ៉ាមណា និស្សិតអាហារូបករណ៍ Chevening Scholarship ប្រទេសណូវែលហ្សេឡង់- កញ្ញា ងួន វឌ្ឍនារ័ត្ន និស្សិតអាហារូបករណ៍ New Zealand Scholarship
- លោក ជាន រតនៈវិសាល និស្សិតអាហារូបករណ៍ New Zealand Government Scholarships ប្រទេសចិន- លោក អ៊ឹម ច័ន្ទរក្សា និស្សិតអាហារូបករណ៍ Chinese Government Scholarship
- លោក ឆេង ប៉េងនិត និស្សិតអាហារូបករណ៍ Chinese Government Scholarship ប្រទេសថៃ- លោក លី ប៊ុនហេង និស្សិតអាហារូបករណ៍ Princess Sirindhorn Scholarship ប្រទេសស៊ីងហ្គាពួរ- កញ្ញា ណី សោភា និស្សិតអាហារូបករណ៍ PM Hun Sen-EASB National Scholarship Awardប្រទេសអូស្ដ្រាលី- លោក ឡាក់ យសសី និស្សិតអាហារូបករណ៍ Australia Awards ប្រទេសអាមេរិក-លោក វុទ្ធី វណ្ណនឿន និស្សិតអាហារូបករណ៍ Civil Society Leadership Awards
សន្និសីទអាហារូបករណ៍លើកទី៨
ត្រឡប់មកជាថ្មីនាដើមខែធ្នូនេះ សន្និសីទអាហារូបករណ៍លើកទី៨ ដែលមានការចូលរួមពីស្ថានទូត ស្ថាប័នផ្ដល់អាហារូបករណ៍ និងនិស្សិតអាហារូបករណ៍ជាច្រើនរូប នឹងជជែកពិភាក្សាដោយផ្ដោតទៅលើប្រធានបទសំខាន់ៗដូចជា៖ ស្គាល់អាហារូបករណ៍ល្បីៗ និងអាហារូបករណ៍ដែលគេពុំសូវស្គាល់ យល់ដឹងពីលក្ខខណ្ឌ និងតម្រូវការអាហារូបករណ៍ រៀនបំពេញបែបបទ (application form) ឲ្យមានភាពទាក់ទាញ សរសេរសំណេរអាហារូបករណ៍ឲ្យបានល្អ និងត្រៀមសម្ភាសឲ្យបានពិន្ទុខ្ពស់ ជាពិសេសបានស្គាល់ និងបង្កើតទំនាក់ទំនងជាមួយរៀមច្បង ដែលជានិស្សិតអាហារូបករណ៍។
សន្និសីទអាហារូបករណ៍លើកទី៨
ចូលរួមសន្និសីទអាហារូបករណ៍អនុស្សាលើកទី៨ នឹងធ្វើឡើងនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្ដិការកម្ពុជា-កូរ៉េ (CKCC)។
សំបុត្រចូលរួមមានតម្លៃត្រឹម ៦ដុល្លារ ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៥ វិចិ្ឆកា ២០១៩ និង ៧ដុល្លារ បន្ទាប់ពីថ្ងៃទី២៥ ដល់ថ្ងៃកម្មវិធី។ លោកអ្នកអាចទំនាក់ទំនងទិញសំបុត្រតាមរយៈវិធីខាងក្រោម៖
- ទូរស័ព្ទលេខ៖ 012 230 140
- ABA: 000528117
- Wing: 017694734កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ផេក Scholarship Conference Anussa ឬទូរស័ព្ទលេខ 012 230 140៕
www.000webhost.com