តើនឹងមានអ្វីកើតឡើង នៅពេលតារាសម្តែងភាពយន្តដ៏ល្បី ទេព រិនដារ៉ូ និងតារាល្បីក្នុងបណ្តាញសង្គម ហេង វិសាល ប្រឈមមុខនឹងសត្វព្រៃនៅខេត្តបាត់ដំបង? ចង់ដឹងយ៉ាងណា សូមតាមដានកម្មវិធី “បងធំ ប្អូនប្រុស” (មានវីដេអូ)

តើអាចទៅរួចទេ ដែលមនុស្សពីរជំនាន់ផ្សេងគ្នា មិនធ្លាប់ជួបគ្នាពីមុន មកធ្វើដំណើរផ្សងព្រេងជាមួយគ្នានៅទូទាំងប្រទេសកម្ពុជា ហើយមានទំនាក់ទំនងល្អនឹងគ្នា? “បងធំ ប្អូនប្រុស” ជាកម្មវិធីកម្សាន្តតាមទូរទស្សន៍ថ្មី មិនធ្លាប់មានពីមុន ដែលមានការចូលរួមដោយតារាភាពយន្តដ៏ល្បីលោក ទេព រិនដារ៉ូ និងតារាល្បីវ័យក្មេងក្នុងបណ្តាញសង្គម លោក ហេង វិសាល។កម្មវិធី “បងធំ ប្អូនប្រុស” នាំមកជូនជាពិសេសដោយស្រាបៀរ អង្គរ ដែលជាស្រាបៀរដ៏ពេញនិយមនៅប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ 1992 ជាមួយវត្តមានចូលរួមដោយលោកទេព រិនដារ៉ូ និងហេង វិសាល ដែលនឹងជួបប្រទះក្នុងស្ថានភាពលំបាកជាច្រើន។តារាទាំងពីរដួងនេះមានអាយុ និងចំណូលចិត្តខុសគ្នា នឹងធ្វើដំណើរជាមួយគ្នា ធ្វើរឿងរ៉ាវជាច្រើនមិនធ្លាប់ធ្វើពីមុននៅខេត្តផ្សេងៗទូទាំងប្រទេសកម្ពុជា។
លោក ទេព រិនដារ៉ូ និងលោក ហេង វិសាល
ខេត្តបាត់ដំបង
នៅក្នុងវីដេអូវគ្គថ្មីនេះ ទីបំផុត លោក ទេព រិនដារ៉ូ បានសម្រេចក្តីសុបិនរបស់គាត់ហើយ។ គាត់ ជាមួយហេង វិសាល នឹងធ្វើដំណើរទៅខេត្តបាត់ដំបងដែលជាខេត្តសំណព្វចិត្តរបស់លោក រិនដារ៉ូ តែតារាទាំងពីរនឹងប្រឈមនឹងរឿងភ័យខ្លាចជាច្រើន ដោយពួកគាត់នឹងស្គាល់បទពិសោធន៍នៅក្នុងព្រៃ ជួបក្រពើ និងសត្វប្រចៀវ! ប៉ុន្តែដំណើរផ្សងព្រេងមិនបញ្ចប់ត្រឹមប៉ុណ្ណឹងទេ ទោះជាវិសាលមិនចូលចិត្តថ្ងៃក្តៅក៏ដោយ តែគាត់ និងរិនដារ៉ូ ត្រូវជំរុញឲ្យជិះអាឡូរីដ៏ល្បីនៅខេត្តបាត់ដំបង។
ជិះអាឡូរី
ទីតាំងចិញ្ចឹមក្រពើ
ទីតាំងចិញ្ចឹមក្រពើ
បាត់ដំបងជាខេត្តទី 4 សម្រាប់បងប្អូនទាំងពីរនាក់នេះ បន្ទាប់ពីពួកគាត់បញ្ចប់ដំណើរផ្សងព្រេងនៅខេត្តកំពត កោះកុង និងកំពង់ឆ្នាំង។ ដំណើរផ្សងព្រេងនេះនឹងបន្តទៅខេត្តសៀមរាប ព្រះសីហនុ រតនគិរី និងមណ្ឌលគិរី។ គ្រប់វីដេអូក្នុងវគ្គនីមួយៗនឹងបង្ហាញឲ្យឃើញតាមរយៈ ទេព រិនដារ៉ូ និងហេង វិសាល នៅក្នុងស្ថានភាពផ្សេងៗឬបទពិសោធន៍ធ្វើរឿងរ៉ាវដែលពួកគាត់មិនធ្លាប់ធ្វើពីមុន។ ម្នាក់ៗនឹងបង្ហាញពីការបើកចិត្តទទួលយកបទពិសោធន៍ថ្មីៗ និងការបង្កើតចំណងមិត្តភាពល្អនឹងគ្នា។ជួបជាមូយ ទេព រិនដារ៉ូ និង ហេង វិសាល និងក្នុងកម្មវិធី “បងធំ ប្អូនប្រុស” ដែលនឹងធ្វើការចាក់ផ្សាយតាមរយៈទូរទស្សន៍ប៉ុស្តិ៍លេខ 5 នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 8:00ល្ងាច ដល់ 8:30ល្ងាច។
លោក ទេព រិនដារ៉ូ និងលោក ហេង វិសាល
សូមទស្សនាវីដេអូសាច់រឿងទាំងមូល ខាងក្រោមនេះទាំងអស់គ្នា៖
www.000webhost.com