ជីវិតប្ដីប្រពន្ធ ការប្រចណ្ឌហួសហេតុ មិនមែនជារឿងដែលល្អនោះទេ

គេថា ស្រឡាញ់ខ្លាំង ទើបប្រចណ្ឌ តែការប្រចណ្ឌខ្លាំងជារឿងដែលល្ងង់ និងមិនទុកចិត្តគ្នាទៅវិញទេ។ ស្នេហា បែបក្មេងៗ ឬយុវវ័យ ទាល់តែមានការប្រចណ្ឌខ្លះៗទើបមានន័យ តែជីវិតប្រពន្ធប្ដី ការប្រចណ្ឌ គឺជារឿងដែលល្ងង់ និងមិនទុកចិត្តលើប្ដីប្រពន្ធខ្លួនឯងទៅវិញទេ។បានគ្នាជាប្ដីជាប្រពន្ធហើយ បើរវល់តែប្រចណ្ឌ បិទសិទ្ធិសេរីភាពគ្នា វាមិនល្អនោះទេ ទោះយ៉ាងណា មនុស្សរស់នៅសព្វថ្ងៃ ត្រូវតែមានទំនាក់ទំនងជាមួយនឹងមនុស្សជុំវិញខ្លួនខ្លះហើយ មិនថាស្រី ឬប្រុសទេ ចេះរួសរាយរាក់ទាក់ រាប់អានគេ ទើបអាចរស់ក្នុងសង្គម និងអាចចេញរកស៊ីបាន បើរវល់តែគិត និងហាមប្រពន្ធមិនឱ្យមានទំនាក់ទំនងជាមួយអ្នកនេះ ឬអ្នកនោះ ហាមប្ដីមិនឱ្យនិយាយជាមួយមនុស្សស្រីនេះ ឬមនុស្សស្រីនោះ ប្រាកដណាស់ថា មិនបាច់ធ្វើការ រកស៊ីអីទេ នៅតែក្នុងផ្ទះ ហួងហែង បិទសិទ្ធិគ្នាហ្នឹងទៅ។
រូបតំណាង
ជាប្ដីប្រពន្ធនឹងគ្នាហើយ ត្រូវតែជឿជាក់ និងទុកចិត្តគ្នា កុំគិតតែប្រចណ្ឌ ហួងហែង បិទសិទ្ធិសេរីភាពគ្នាអី រៀនគោរពគ្នា​ ឱ្យតម្លៃគ្នា សាងទំនុកចិត្តដល់គ្នា ហើយចាប់ដៃគ្នាធ្វើការរកស៊ី សាងទំនាក់ទំនងជាមួយមនុស្សជុំវិញខ្លួនឱ្យល្អ ទើបជីវិតគូមិនមានបញ្ហា។ ការប្រចណ្ឌ ហួងហែង ខឹងគ្នា ងរងក់ រករឿងឈ្លោះគ្នាហ្នឹង គឺបានតែស្នេហាក្មេងៗ ក្រោមម្ភៃឆ្នាំ ដែលមិនទាន់ចេះគិតអីតែប៉ុណ្ណោះ។ តែសម្រាប់យើងមានប្ដី មានប្រពន្ធហើយ គេហៅថាវ័យចាស់ចិត្ត ចាស់គំនិត ល្មមចេះគិត និងចិត្តត្រូវតែធ្ងន់ ចេះអត់ធ្មត់ អត់ធន់ឱ្យបានខ្ពស់ ការឈ្លោះប្ដីប្រពន្ធ កើតពីការប្រចណ្ឌហួងហែងនេះ គឺជារឿងដែលល្ងង់ខ្លាំងបំផុតហើយ៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com