ស្រីៗត្រូវតែរឹងប៉ឹង បើថាប្ដីមិនកំណើត ក៏យើងត្រូវតែរឹងមាំដោយខ្លួនឯង ដើម្បីកូន ដើម្បីខ្លួនឯង

មនុស្សស្រី គ្មានកម្មអ្វីដែលកម្សត់វេទនា ជាងកម្មដែលបានប្ដីមិនកំណើត ប្ដីអាក្រក់ អាត្មានិយម ចោលម្សៀត ក្បត់ផិត និងបំផ្លាញគ្រួសារនោះឡើយ តែមិនថាជីវិតអ្នកត្រូវជួប ឬបានប្ដីចរិតបែបណាក៏ដោយ ក៏អ្នកត្រូវតែរឹងមាំ រឹងប៉ឹងទាំងកាយ និងចិត្ត ក្លាហាន មានចំណេះ អាចធ្វើការរកលុយបានដោយខ្លួនឯង កុំដេករំពឹងចាំការរកចិញ្ចឹមពីប្ដីតែម្ខាង។ត្រូវចាំថា ខ្លួនទីពឹងខ្លួន ជារឿងដែលល្អបំផុត ជាមនុស្សស្រីសម័យថ្មីត្រូវតែចេះដើរ ចេះរត់ ដួលចេះក្រោក ចេះប្រឈមមុខក្នុងជីវិតដោយខ្លួនឯង។ ប្រសិនបើ អ្នកជួបជីវិតមួយដែលលំបាកវេទនានៅក្នុងគ្រួសារ ព្រោះតែខ្វះបង្គោលគ្រួសារ ព្រោះតែប្ដីខ្វះភាពជាប្ដីជាឪពុក ក៏អ្នកអាចរឹងមាំ ដឹកនាំខ្លួនឯងបានដែរ ពេលគ្មានគេ ក៏យើងមិនស្លាប់ ទោះគ្មានប្ដីក៏យើងអាចរស់នៅបានយ៉ាងល្អប្រសើរ។កុំអស់សង្ឃឹម កុំបាក់ទឹកចិត្ត ជីវិតនេះ មិនអាចរំពឹងតែលើប្ដីទេ បើយើងខ្លួនឯងមិនដឹងថារឹងមាំធ្វើអ្វី ក៏សូមឱ្យគិតថា គឺត្រូវរឹងមាំដើម្បីកូនៗ ដើម្បីខ្លួនឯង ដើម្បីអនាគត ដើម្បីមុខមាត់យើងនៅក្នុងសង្គមមនុស្សមួយនេះ កុំខ្មាសអ្នកណាដែលគ្មានប្ដីចិញ្ចឹម កុំទន់ជ្រាយ ព្រោះតែខ្វះបង្គោល ឬបង្អែកពីប្ដី យើងក៏មិនមែនកើតមក គេចិញ្ចឹមយើងនោះដែរ គឺឪពុកម្ដាយយើងទេដែលមើលថែយើងតាំងពីតូចរហូតមក ដូច្នេះ ត្រូវតែរឹងមាំដោយខ្លួនឯង ត្រូវតែចេះមើលថែ និងស្រឡាញ់ខ្លួនឯង ដើម្បីមនុស្សដែលស្រឡាញ់យើង៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com