ខណៈJustin បង្ហោះរូបយ៉ាងមានសុភមង្គលក្រោយរៀបការ Selena បែរជាបង្ហោះរូបក្រៀមក្រំ ដោយសរសេរបែបនេះ!

បរទេស៖ បើគិតទៅមកទល់ពេលនេះ គឺរយៈពេល១សប្តាហ៍ហើយ ដែលតារាចម្រៀងប្រុស Justin Bieber បានប្រារព្ធធ្វើពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងរ៉ូមែនទិក ជាមួយនឹងប្រពន្ធជាទីស្រលាញ់ Hailey Bieber។ ជាក់ស្តែង ក្រោយពេលរៀបការរួច គេសង្កេតឃើញថា អ្នកទាំងពីរកាន់តែមានភាពល្អូកល្អឺនផ្អែមល្ហែមលើសដើម ដែលធ្វើឲ្យអ្នកគាំទ្រទូទាំងពិភពលោក ច្រណែនមិនស្ទើរឡើយ។ប៉ុន្តែមិនថាយ៉ាងណា ទន្ទឹមនឹង Justin កំពុងតែបង្អួតនូវជីវិតក្រោយរៀបការ ដែលពោរពេញទៅដោយសុភមង្គល ស្រាប់តែថ្មីៗនេះ គេបែរជាអារម្មណ៍ឃើញថា តារាចម្រៀងស្រី Selena Gomez ហាក់បីដូចជាមានភាពស្ងៀមស្ងាត់ និងថែមទាំងបានបង្ហោះនូវរូបថត ក៏ដូចជាសរសេរអត្ថន័យសារបែបក្រៀមក្រំថែមទៀតផង។
ជាការពិតណាស់ ដោយក្នុងនោះ Selena នាងបានបង្ហោះនូវរូបថតមួយសន្លឹក នៅលើគណនីអ៊ីនស្តារក្រាមផ្ទាល់ខ្លួនរបស់នាង ដែលនាងថតSelfieកំពុងគេងលើគ្រែ ជាមួយនឹងទឹកមុខហាក់បីដូចជាសោកសៅ និងថែមទាំងបានឡើងមុន នៅចំណុចមួយចំនួនបង្ហាញពីភាពហត់នឿយថែមទៀតផងដែរ។មិនតែប៉ុណ្ណោះ នាងថែមទាំងបានសរសេរអត្ថន័យនៅខាងក្រោមរូបថតនោះថា « Me, all the time» ដែលនាងចង់បញ្ជាក់ថា នាងតែងតែស្ថិតនៅក្នុងសភាពបែបនេះគ្រាប់ពេលវេលាតែម្តង។មិនថាយ៉ាងណា អ្នកគាំទ្រមិនប្រាកដថាអត្ថន័យសារក៏ដូចជាភាពសោកសៅដែល Selena បានបង្ហោះនេះមានពាក់ព័ន្ធទៅនឹង សង្សារចាស់របស់នាងដែរឬក៏យ៉ាងណានោះទេ ប៉ុន្តែអ្នកគាំទ្រសង្ឃឹមថា Selena នឹងរឹងមាំក៏ដូចជាសប្បាយចិត្តមានស្នាមញញឹមស្រស់ស្រាយជាថ្មីផងដែរ៕
រូបដែល Selena បានបង្ហោះ
អត្ថន័យនៅក្រោមរូបថត
តារាស្រី Selena Gomez
តារាស្រី Selena Gomez
តារាស្រី Selena Gomez
www.000webhost.com