សង្ហាអស់ទាស់! Minho បង្ហាញខ្លួនលើវាលស្មៅ ក្នុងឈុតកីឡាករបាត់ទាល់ ជាមួយទាហានៗដទៃទៀត

កូរ៉េខាងត្បូង ៖ Minho សមាជិកក្រុម SHINee ថ្មីៗនេះ ត្រូវបានគេប្រទះឃើញ ចូលរួមក្នុងកម្មវិធីប្រកួតបាល់ទាត់មួយ ជាមួយនឹងទាហានម៉ារីនជាច្រើនទៀត ដែលនៅក្នុងក្រុមជាមួយលោក។តារាប្រុសរូបសង្ហាសំណព្វចិត្តស្រីៗម្នាក់នេះ បានបង្ហាញខ្លួននៅលើវាលស្មៅ ចំពោះមុខមនុស្សម្នាជាច្រើន យ៉ាងមានមោទនភាព ជាមួយនឹងម៉ូតសក់ខ្លី ដែលជាស្ទីលប្រចាំរបស់ទាហានកូរ៉េ។ អ្នកគាំទ្របានកត់សម្គាល់ឃើញថា ស្មារបស់ Minho ហាក់ដូចជាធំទូលាយជាមុន សូម្បីតែសាច់ដុំជើងរបស់លោក ក៏ធំជាងមុនផងដែរ។ ប៉ុន្តែមុខមាត់ និងស្នាមញញឹមដ៏គួរឲ្យស្រលាញ់របស់លោក គឺនៅតែដដែល មិនប្ដូរសោះឡើយ។ហ្វេនៗជាច្រើនបានបង្ហាញអារម្មណ៍រីករាយ នៅពេលដែលបានឃើញ Minho មានស្នាមញញឹមស្រស់ស្រាយបែបនេះ។ វាហាក់ដូចជាពេលវេលានេះ ជាពេលដ៏រីករាយមួយ នៃជីវិតរបស់លោកយ៉ាងដូច្នោះដែរ៕ទស្សនារូបភាពខាងក្រោម ៖
រូបភាពMinho
រូបភាព Minho
រូបភាព Minho
រូបភាព Minho
រូបភាព Minho
រូបភាព Minho
www.000webhost.com