មកស្គាល់កីឡាករ ដែលមានតម្លៃទិញចូលថ្លៃបំផុតទាំង ១០រូប ក្នុងប្រវត្តិសាស្រ្តរបស់ក្លិប Juventus

  • ពុធ ០៩ តុលា, ២០១៩ ១៥:៥៨
អ៊ីតាលី៖ Juventus គឺជាក្លិបជោគជ័យមួយខ្លាំងនៅទឹកដីអ៊ីតាលី តាមរយៈការឈ្នះពានជាច្រើននៅក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ ជាពិសេសនោះគឺការឈ្នះពានរង្វាន់លីគកំពូលរបស់អ៊ីតាលី Serie A ៨សម័យកាលជាប់គ្នាគិតចាប់ពីរដូវកាល ២០១១-២០១២ មកដល់រដូវកាល ២០១៨-២០១៩។ ជាមួយគ្នានេះ ក្រុមរហស្សនាមសេះបង្កង់ក៏សម្បូរទៅដោយធនធានកីឡាករទាំងក្នុងស្រុក និងក្រៅស្រុកជាច្រើនផងដែរ។ ថ្ងៃនេះ ខ្មែរឡូត នឹងនាំអារម្មណ៍ប្រិយមិត្តទៅស្គាល់កីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុតទាំង ១០រូបដែល Juventus ទិញចូលក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។ កីឡាករទាំង ១០រូបនោះរួមមាន៖ ១. Cristiano Ronaldo (១១៧លានអឺរ៉ូ)
CristianoRonaldo
ក្រោយជួយឲ្យ Real Madrid ឈ្នះពាន UEFA Champions League រដូវកាល ២០១៧-២០១៨ កំពូលខ្សែប្រយុទ្ធជម្រើសជាតិព័រទុយហ្គាល់ Ronaldo បានផ្លាស់មកចូលរួមជាមួយ Juventus ដោយលើកហេតុផលថា គេចង់ស្វែងរកការប្រកួតប្រជែងថ្មី។២. Gonzalo Higuian (៩០លានអឺរ៉ូ)
GonzaloHiguian
Juventus បាននាំយកខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីន Gonzalo Higuain ពីក្លិបរួមលីគ Napoli កាលពីរដូវក្ដៅឆ្នាំ២០១៦។ គិតមកទល់ពេលនេះ Higuain ចូលលេងឲ្យ Juventus បាន ៧៩ប្រកួត និងរកគ្រាប់បាល់បាន ៤២គ្រាប់។ ៣. Matthijs de Ligt (៨៥.៥លានអឺរ៉ូ)
Matthijsde Ligt
ក្រោយបង្ហាញទម្រង់លេងបានយ៉ាងល្អជាមួយ Ajax ខ្សែការពារ De Ligt បានក្លាយជាទីចាប់អារម្មណ៍របស់បណ្ដាក្លិបធំៗនៅអឹរ៉ុប។ យ៉ាងណាមិញ កីឡាករវ័យ ១៩ឆ្នាំរូបនេះបានសម្រេចចិត្តចូមរួមជាមួយ Juventus អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅដែលទើបតែកន្លងផុតទៅ។ ៤. Gianluigi Buffon (៥២.៨៨លានអឺរ៉ូ)
GianluigiBuffon
អ្នកចាំទី Buffon អាចរាប់បានថាជាវីរបុរសមួយរូបរបស់ Juventus។ បើទោះបីជាតម្លៃនៃការផ្ទេររបស់គេពី Parma មកចូលរួមជាមួយ Juventus កាលពីជាង ១៨ឆ្នាំមុនក្ដី ប៉ុន្តែតម្លៃនេះក៏នៅតែបន្តឈរនៅចំណាត់ថ្នាក់លេខ៤ ជាតម្លៃដែលថ្លៃបំផុតរបស់ម្ចាស់ជើងឯក Serie A រដូវកាលមុនផងដែរ។ ៥. Lilian Thuram (៤១.៥លានអឺរ៉ូ)
LilianThuram
ផ្លាស់ពី Parma មកចូលរួមជាមួយ Juventus តំណាលគ្នានិង Buffon ខ្សែការពារកណ្ដាល Thuram បានចំណាយរយៈពេល ៥ឆ្នាំនៅទីក្រុង Turin មុននឹងផ្លាស់ទៅលេងឲ្យអ្នកមានបុណ្យ Barcelona នៅឆ្នាំ២០០៦។ ៦. Joao Cancelo (៤០.៤លានអឺរ៉ូ)
JoaoCancelo
ខ្សែការពារស្ដាំជម្រើសជាតិព័រទុយហ្គាល់រូបនេះត្រូវបាន Juventus ទិញពី Valencia កាលពីរដូវកាលមុន។ រួមរស់ជាមួយមិត្តរួមជាតិ Ronaldo បានត្រឹម ១ឆ្នាំ Cancelo ត្រូវបាន Manchester City ទិញយកទៅទឹកដីអង់គ្លេសក្នុងតម្លៃខ្លួន ៦៥លានអឺរ៉ូ។ ៧. Douglas Costa (៤០លានអឺរ៉ូ)
DouglasCosta
ម្ចាស់អាវលេខ ១១របស់សេះបង្កង់ Douglas Costa បានផ្លាស់ពីជើងឯកអាល្លឺម៉ង់ Bayern Munich មកចូលរួមជាមួយ Juventus កាលពីរដូវកាល ២០១៨-២០១៩។ ៨. Federico Bernerdeschi (៤០លានអឺរ៉ូ)
FedericoBernerdeschi
ផ្លាស់ចេញពី Fiorentina កាលពីរដូវកាល ២០១៧-២០១៨ Bernardeschi ចូលលេងឲ្យ Juventus បាន ៥៥ប្រកួត និងអាចរកគ្រាប់បាល់បាន ៦គ្រាប់។ ខណៈរដូវកាលថ្មីនេះ ក្រោមការដឹកនាំរបស់លោក Mauricio Sarri ជម្រើសជាតិអ៊ីតាលីរូបនេះហាក់បង្ហាញទម្រង់លេងល្អគួរឲ្យចាប់អារម្មណ៍។ ៩. Paulo Dybala (៤០លានអឺរ៉ូ)
PauloDybala
ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Dybala មកចូលរួមជាមួយ Juventus កាលពីរដូវកាល ២០១៥-២០១៦ ក្រោយផ្លាស់ពីក្លិបនៅ Serie A ដូចគ្នា US Palermo។ ១០. Pavel Nevdeved (៣៨.៧លានអឺរ៉ូ)
PavelNevdeved
Juventus បានទិញ Nevdeved ពី Lazio ក្នុងរដូវកាល ២០០១-២០០២។ ចំណាយរយៈពេល ៨ឆ្នាំជាមួយក្លិបមានមូលដ្ឋាននៅទីក្រុង Turin ជម្រើសជាតិឆេក Nevedeved បានសម្រេចចូលនិវត្តន៍ពីអាជីពជាកីឡាករនៅឆ្នាំ២០០៩៕
www.000webhost.com