នៅតែខ្លាំង! 2ne1 គ្រងតំណែងលេខ១​ ក្នុងចំណោមក្រុមKpop ជំនាន់ទី២​ ដែលមានអ្នកស្តាប់ចម្រៀងប្រចាំខែច្រើនជាងគេ

កូរ៉េខាងត្បូង៖ បើនិយាយពីក្រុមចម្រៀង Kpop នារីជំនាន់ទី២ 2NE1 ប្រិយមិត្តច្បាស់ជានៅចាំមិនភ្លេចនោះទេ ព្រោះថាក្រុមចម្រៀងនេះបានបំបែកក្រុមក៏ពិតមែន​ ក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេ នៅតែស្ថិតក្នុងចិត្តអ្នកគាំទ្រជានិច្ច។យ៉ាងណាមិញ កាលពីថ្មីៗនេះ ផ្អែកលើប្រភពបណ្តាញសង្គមអ្នកគាំទ្ររបស់ក្រុម 2NE1 បានបង្ហាញពីទិន្ន័យនៃការស្តាប់ចម្រៀងរបស់ក្រុមចម្រៀង Kpop ជំនាន់ទី២ ប្រចាំខែ ដែលធ្វើឲ្យអ្នកគាំទ្រស្ទើរតែមិនជឿនោះទេ។ក្នុងនោះដែរ ផ្អែកតាមប្រភពបន្តបានឲ្យដឹងថា ក្រុម 2NE1 បានគ្រងតំណែងលេខ១ ដែលមានអ្នកស្តាប់ចម្រៀងរបស់ពួកគេច្រើនជាងគេប្រចាំខែ ក្នុង Spotify ក្នុងតួលេខចំនួន ៩សែនជាង។ ឯចំណែកលេខ ២ បានទៅក្រុម Girls’ Generation និងលេខ ៣បានទៅក្រុម APINK។ទោះជាយ៉ាងណាក្តី ទាំងនេះបានបង្ហាញឲ្យឃើញថា បើទោះជាក្រុម 2NE1 បំបែកក្រុមច្រើនឆ្នាំក៏ពិតមែន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់ពួកគេមិនសាបសូន្យនោះទេ ព្រោះថាក្រុមនេះនៅតែទទួលបានការស្តាប់ចម្រៀងនៅលើ Spotify យ៉ាងច្រើន បើទោះជាគ្មានបទថ្មីចេញក៏ដោយ៕តើប្រិយមិត្តយល់យ៉ាងណាដែរ?
2NE1
snsd
Apink
លទ្ធផលនៃការស្តាប់ប្រចាំខែ
www.000webhost.com