ឡូយកប់ស៊េរីតែម្តង! រសជាតិនៃបទពិសោធន៍មិនអាចបំភ្លេចបាន ពីកំពូលទូរទស្សន៍ SAMSUNG QLED 8K ដ៏វៃឆ្លាត និងអស្ចារ្យបំផុតក្នុងពិភពលោក!

ភ្នំពេញ៖ បើនិយាយពីទូរទស្សន៍ គឺធ្វើឱ្យយើងនឹកឃើញដល់ទសវត្សរ៍ទី២០ នៃទូរទស្សន៍ ស-ខ្មៅ ប្តូរ និងបញ្ជាប៉ុស្តិ៍ដោយប្រើដៃដំបូងគេបង្អស់ក្នុងពិភពលោក។ រហូតដល់ពាក់កណ្តាលទសវត្សរ៍ទី៦០ ទើបអាចមានទូរទស្សន៍ពណ៌មើល ប៉ុន្តែវាមិនមានភាពទូលំទូលាយឡើយ។«អនាគតដើរមិនទាន់បច្ចេកវិទ្យា» គឺជាអ្វីដែលលោកអ្នកតែងតែនិយាយនឹកស្មានមិនដល់ ហើយកោតសរសើរពីភាពអស្ចារ្យបំផុតនៃបច្ចេកវិទ្យារបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង ដែលកំពុងតែមានការអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតក្នុងពិភពលោក។ ជាក់ស្តែងលោកអ្នកដែលធ្លាប់ឆ្លងកាត់ទូរទស្សន៍ចាប់តាំងពី ស-ខ្មៅ និងទូរទស្សន៍ពណ៌ជាមួយនឹងកញ្ចក់ប៉ោងមកមុខ គូទទយទៅក្រោយ មានអង់តែននៅពីលើសម្រាប់ចាប់ប៉ុស្តិ៍ជាដើមនោះ ប្រាកដជាចងចាំបានយ៉ាងច្បាស់។
កំពូលទូរទស្សន៍ SAMSUNG QLED 8K
ប៉ុន្តែថ្ងៃនេះខ្ញុំសូមណែនាំ និងបង្ហាញជូននូវស្តេចកំពូលទូរទស្សន៍ ដែលដើរលឿនជាងអនាគត និងកំពុងធ្វើឱ្យពិភពលោកមិនអស់ចិត្ត ស្ងើចសរសើរពី «វឌ្ឍនភាពដ៏មហស្ចារ្យនៃពិភពល្អឥតខ្ចោះ» ក្នុងការបង្ហាញនូវបទពិសោធន៍ការកម្សាន្ត ជាមួយនឹងកំពូលសាច់ម៉ដ្ឋនៃរូបភាព និងពណ៌ដ៏រស់រវើករបស់ Samsung QLED 8K ស៊េរី (Q900R)
កំពូលទូរទស្សន៍ SAMSUNG QLED 8K
សូមបញ្ជាក់ថា ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ជំនាន់ចុងក្រោយបំផុតនេះ ត្រូវបានរចនាឡើងយ៉ាងស្រស់ស្អាត (Super Cool…! Super Premium) និងមានលក្ខណៈផ្ចិតផ្ចង់ជាទីបំផុត ដើម្បីធ្វើឱ្យលោកអ្នកទទួលបានបទពិសោធន៍មិនអាចបំភ្លេចបាន ដែលអនាគតមិនអាចរត់តាមទាន់បានឡើយ។ និយាយកាត់ឱ្យខ្លីទៅ ប្រសិនបើលោកអ្នកជាអ្នកតាមដាន និងចូលចិត្តបច្ចេកវិទ្យាថ្មីៗ សូមឱ្យលោកអ្នកមកសាកជាមួយនឹង Samsung QLED 8K ស៊េរី (Q900R)
កំពូលទូរទស្សន៍ SAMSUNG QLED 8K
  • Real 8K Resolution
ជាបច្ចេកវិទ្យា ដែលផ្តល់រូបភាពធំច្បាស់ ល្អឥតខ្ចោះក្នុងកម្រិត 8K ជាមួយនឹងកម្រិតបង្ហាញរូបភាពរហូតដល់ 33 លានភិចស៊ែលឯណោះ មានន័យថាទោះបីជាលោកអ្នកយកភ្នែកដាក់ឱ្យជិត ឬជាប់អេក្រង់ទូរទស្សន៍ Samsung QLED 8K ស៊េរី (Q900R) ក៏រូបភាពមិនបែក ឬព្រាលឡើយ។
  •  8K AI Upscaling
ជាបច្ចេកវិទ្យា (AI) ដែលជួយបំលែងដុសខាត់កម្រិតរូបភាពពី 1080 4K ឱ្យមានភាពកាន់តែច្បាស់ម៉ដ្ឋត្រជាក់ភ្នែករហូតដល់កម្រិត 8K ដូច Footage 8K ដើម យ៉ាងដូច្នេះដែរ។ ឡូយ…មិនគួរឱ្យជឿមែន។
  • Quantum Processor 8K
ជាប្រព័ន្ធប្រតិបត្តិការរបស់ក្រុមហ៊ុន សាមសុង ដែលមានតែមួយគ្មានពីរក្នុងពិភពលោកក្នុងការជួយផ្គត់ផ្គង់កម្រិតពណ៌ និងកម្រិតបង្ហាញរូបភាពឱ្យកាន់តែច្បាស់ក្នុងកម្រិត 8K ពិតៗយ៉ាងត្រឹមត្រូវបំផុត។
  • Quantum HDR 4000
មុខងារ និងបច្ចេកវិទ្យានេះ គឺអាចធ្វើឱ្យកម្រិត HDR (High Dynamic Range) លោតរហូតដល់ 4000 ដែលអាចធ្វើឱ្យរូបភាពដែលបញ្ចេញមកកាន់តែច្បាស់ កាន់តែលម្អិតទោះជានូវក្នុងស្ថានភាពពន្លឺបែបណាក៏ដោយក៏សាច់រូបភាព និងវីដេអូនៅតែច្បាស់ដិតល្អឥតខ្ចោះដដែល។
  • Q Style
នេះគឺជាបច្ចេកវិទ្យា No Gap Wall-Mount ដែលអាចភ្ជាប់ជាមួយនឹងជញ្ជាំងស្ទើតែគ្មានចន្លោះ ជួយឱ្យជញ្ជាំងមានភាពស្អាតប្លែក និងមិនធ្វើឱ្យចង្អៀត ឬត្រូវចំណាយថវិកាបន្ថែមទៀតដើម្បីទិញតុឡើយ។
  • One Connect & invisible
ជារបកគំហើញថ្មី ដែលធ្វើឱ្យមានភាពងាយស្រួល មានរបៀបរៀបរាយដោយមិនបង្ហាញខ្សែរញ៉េរញ៉ៃឡើយ។ ទាំងរន្ធ USB HDMI ឬ អ្វីផ្សេងៗទៀតក្នុងការបញ្ជូនរូបភាពតាមរយៈប្រអប់នេះតែមួយគត់។
  •  Ambient Mode (Magic Screen)
ទូរទស្សន៍ Samsung QLED 8K (Q900R) មិនត្រឹមតែសម្រាប់មើលកម្សាន្តតែប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧបករណ៍សម្រាប់តាំងលម្អគេហដ្ឋាន ឱ្យកាន់តែទាក់ទាញស្រស់ស្អាតផងដែរ ហើយអ្នកក៏អាចកំណត់ការបង្ហាញរូបភាពបែបឌីជីផល ម៉ោង និងរូបភាពផ្សេងៗទៀតជាច្រើន តាមតម្រូវការរបស់លោកអ្នកបានផងដែរ។
  • Air Play Connection
Samsung QLED 8K (Q900R) សេរីថ្មីនេះអ្នកក៏អាចប្រើប្រាស់បានជាមួយកម្មវិធី Airplay របស់ IOS ដើម្បីធ្វើការចែករំលែក តន្ត្រី វីដេអូពីទូរស័ព្ទ ឬឧបករណ៍ដទៃទៀតទៅកាន់អេក្រង់ទូរទស្សន៍បានផងដែរ។
កំពូលទូរទស្សន៍ SAMSUNG QLED 8K
ជាចុងក្រោយសម្រាប់អតិថិជនទាំងអស់ ដែលតែងតែដើរទាន់បច្ចេកវិទ្យទំនើបរបស់ សាមសុង ឬក៏មានបំណងចង់ទទួលបាននូវបទពិសោធន៍ ដ៏មហស្ចារ្យនេះអាចរកជាវទូរទស្សន៍ Samsung QLED 8K (Q900R) ដ៏ល្អឥតខ្ចោះនេះបាន នៅតាមហាងចែកចាយផលិតផល សាមសុង។សម្រាប់ព័ត៌មានបន្ថែមសូមសាកសួរតាមដេប៉ូចែកចាយរបស់ សាមសុង ដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232៕
www.000webhost.com