សាហាវណាស់លោកព្រះ! វ៉ៃទាល់តែដៃគូ បោះកន្សែងស សុំចាញ់ត្រឹមទឹកទី២ (មានវីដេអូ)

  • ពុធ ០៩ តុលា, ២០១៩ ១៣:០៤
ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរដណ្ដើមជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០១៩ កាលពីម្សិលមិញ កីឡាករមកពីខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានប្រកួតឈ្នះកីឡាករមកពីខេត្តព្រៃវែង ប៉ិល សេងហេង ដោយកីឡាករ ប៉ិល សេងហេង សុំបោះបង់ការប្រកួតត្រឹមទឹកទី១។
សកម្មភាពក្នុងការប្រកួត
ការប្រកួតរវាងកីឡាករទាំងពីធ្វើឡើងក្នុងប្រភេទទម្ងន់ ៥៧គីឡូក្រាម។ គ្រាន់តែគោះជូងចាប់ផ្ដើមទឹកទី១ភ្លាម រដ្ឋា បានចេញផ្លែទាត់ ជង្គង់ និងម៉ាត់ធ្ងន់ៗធ្វើឲ្យ សេងហេង ពិបាកទប់ទាល់ជាខ្លាំង។ យ៉ាងណាក្រោយពីចប់ទឹកទី១ សេងហេង បានសម្រេចចិត្តបោះបង់ចោលការប្រកួតតាមរយៈការបោះកន្សែងស៕ចង់ឃើញថា លាភ រដ្ឋា វ៉ៃឲ្យ ប៉ិល សេងហេង ចុះចាញ់យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
www.000webhost.com