Man Utd មានទំនុកចិត្តក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធឆ្នើមរូបនេះពីលីគកំពូលបារាំង League 1 ក្នុងទីផ្សារដោះដូរកីឡាករខាងមុខ

  • ពុធ ០៩ តុលា, ២០១៩ ១៣:០៥
បារាំង៖ យោងតាមកាសែត Le10Sport បានអោយដឹងថាក្លិបបិសាចក្រហម Manchester United មានទំនុកចិត្តក្នុងការចុះកុងត្រាយកខ្សែប្រយុទ្ធរបស់ក្លិប Olympique Lyonnais កីឡាករ​ Moussa Dembélé ក្នុងខែមករាខាងមុខនេះ។
កីឡាករ​Moussa Dembélé
ក្រោយការចាកចេញរបស់កីឡាករ ​Romelu Lukaku និង Alexis Sanchez ទៅកាន់ក្លិប Inter Milan អំឡុងពេលទីផ្សារដោះដូរកីឡាករកាលពីពេលថ្មីៗនេះរួចមកក្លិប Manchester United មិនទាន់ទិញបានខ្សែប្រយុទ្ធណាមួយមកជំនួសកីឡាករទាំង២រូបនេះនៅឡើយទេ ដោយបច្ចុប្បន្ននេះក្រុមរបស់លោក Ole Gunnar Solkjaer កំពុងជួបវិបត្តិកង្វះខ្សែប្រយុទ្ធយ៉ាងធ្ងន់ធ្ងរ។ជាមួយគ្នានឹងទម្រង់លេងមិនសមប្រកបរបស់កីឡាករ Marcus Rashford ជាហេតុធ្វើអោយលោក Ole ត្រូវស្វែងរកខ្សែប្រយុទ្ធថ្មីទៀតមកពង្រឹងតំបន់ប្រយុទ្ធក្នុងក្រុមរបស់លោក ដោយក្លិប Manchester United សម្លឹងឃើញខ្សែប្រយុទ្ធរបស់ក្លិប ​Lyon កីឡាករ Moussa Dembélé ជាគោលដៅដែលក្លិបចង់បាននៅខែមករាខាងមុខនេះ។
កីឡាករ​ Moussa Dembélé
គួរបញ្ជាក់ផងដែរថាខ្សែប្រយុទ្ធវ័យ២៣ឆ្នាំរូបនេះបានបង្ហាញទម្រង់លេងយ៉ាងលេចធ្លោដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងការបង្ហាញខ្លួន៧លើកក្នុងរដូវកាលថ្មីនេះ៕ប្រភព៖ Calciomercato
www.000webhost.com