ម្តាយ​យំមិន​អស់ចិត្ត… ហេតុ​អ្វី​កូន​គាត់​មិន​​​ស្លៀកខោ​ដូច្នេះ? ​សូម​ជួយ​​​រក​ជន​ល្មើស​ផង!

  • ពុធ ០៩ តុលា, ២០១៩ ០៩:៥២
រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​អាយុ​ទើបតែ​១៧ឆ្នាំ​បានរ​ត់ទៅ​តាម​សង្សារ​អស់​រយៈពេល​២​ខែ​មក​ហើយ ស្រាប់តែ​ម្តាយ​ទទួល​ដំណឹង​ថា កូនស្រី​គាត់​បាន​ស្លាប់​ដោយសារ​តែ​លង់ទឹក​ស្រះ​ត្រី​ទាំង​មិន​មាន​ស្លៀកខោ​ថែម​ទៀត បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១១យប់ ថ្ងៃ​ទី​០៨ ខែតុលា ឆ្នាំ​២០១៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ។សេចក្តីរាយការណ៍​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​អាយុ​17​ឆ្នាំ ចំណែក​ម្តាយ​ជន​រង​គ្រោះ​វិញ​អាយុ​៥៥ឆ្នាំ ស្នាក់​នៅ​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ​ដោយ​ឡែក​សង្សារ​ជន​រង​គ្រោះ​មាន​អាយុ​២២ឆ្នាំ ស្នាក់​នៅ​កន្លែងធ្វើការ​ចិញ្ចឹម​ស្រះ​ត្រី​ដែល​ជា​នៅ​កន្លែង​កើតហេតុ ស្ថិត​ក្នុង​សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ។តាម​ប្រភព​ពី​ម្តាយ​ជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ កូនស្រី​របស់​គាត់​ជា​ធម្មតា​តែង​តែ​ជួយ​លក់​បបរ​គាត់​រាល់ថ្ងៃ ទើបតែ​រយៈពេល​២​ខែ​នេះ​ទេ ដែល​កូនស្រី​គាត់​បាន​រត់​ចេញ​ពីផ្ទះ ហើយ​​ទៅ​នៅ​ជាមួយ​សង្សារ​នាង​នៅ​ដែល​មានឈ្មោះ​ដូច​ខាងលើ នៅ​ឯ​ភូមិ​ទួល​ត្រក សង្កាត់​​សំរោង ខណ្ឌ​ព្រែក​ភ្នៅ ដែល​ជា​កន្លែង​ចិញ្ចឹម​ស្រះ​ត្រី លុះដល់​ពេល​កើតហេតុ​ខាងលើ​នេះ ម៉ោង​៤​ជាង​គាត់​ទទួល​ព័ត៌មាន​ពី​ខាង​បងប្អូន​នៅ​ឯ​ព្រៃវែង​ថា កូនស្រី​គាត់​ត្រូវ​លង់ទឹក​ស្លាប់​នៅ​ក្នុង​ស្រះ​ត្រី ប៉ុន្តែ​គាត់​មិន​ទាន់​ជឿ​នោះ​ទេ។ម្តាយ​ជន​រង​គ្រោះ​បន្ត​ថា លុះ​រហូត​ដល់​ម៉ោង​៧​យប់ ទើប​មាន​មនុស្ស​២​ទៅ​៣​នាក់ រួម​ជាមួយនឹង​សង្សារ​កូនស្រី​គាត់​បាន​ដឹក​កូនស្រី​គាត់​តាម​រថយន្ត​កូរ៉េ​ដឹក​ត្រី​មក​ដល់​មន្ទីរពេទ្យ​បង្អែក​សម្តេចឪ ទើប​ផ្អើល​ទាំង​អ្នក​ភូមិ​ក្រោលគោ និង​សមត្ថកិច្ច​មូលដ្ឋាន​ប៉ុស្តិ៍​គីឡូម៉ែត្រ​លេខ​៦ ចុះ​មក​ដល់​កន្លែង​កើត​ហេតុតែ​ម្តង ប៉ុន្តែ​ក្នុង​នាម​គាត់​ជា​ម្តាយ​ជន​រង​គ្រោះ​មិន​អស់ចិត្ត​ថា ហេតុ​អី​បានជា​កូន​របស់​គាត់​លង់ទឹក​ស្លាប់ ហើយ​មិន​មាន​ស្លៀកខោ​ដូច្នេះ? សង្ស័យ​តែ​មាន​មនុស្ស​រំលោភ ហើយ​សន្លប់ ក៏​យក​កូនស្រី​គាត់​បោះ​ចូល​ក្នុង​ទឹកស្រះ​ត្រី​ហើយ​មើលទៅ។ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ​នេះ ម្តាយ​របស់​ជន​រង​គ្រោះ​បាន​សុំ​ឱ្យ​សមត្ថកិច្ច​ដែល​ពាក់ព័ន្ធ​ខាងលើ មេត្តា​ជួយ​តាម​រក​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​រំលោភ​ទៅ​លើ​កូនស្រី​គាត់​ផង។ ចំណែកឯ​សមត្ថ​កិច្ច ក៏​បាន​សណ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ត្រូវ​គេ​រំលោភ​ពិតមែន។ក្រោយ​ពេល​កើតហេតុ​ខាងលើ​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​នៃ​សព ដឹក​យក​ទៅ​ដំកល់​នៅ​ឯ​វត្ត​ទួល​អស់លោក ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី៕
www.000webhost.com