ល្អមើលសាហាវ សម្រុកមួយទំហឹងហ្មង!! ហុង ជីវ៉ុង ប៉ះម្ចាស់ផ្ទះថៃ កក្រើកសង្វៀន Super Champ (មានវីដេអូ)

  • អង្គារ ០៨ តុលា, ២០១៩ ១៦:៣៦
បាងកក៖ ការប្រកួតប្រដាល់សេរី ក្នុងកម្មវិធី Muay Thai Super Champ របស់ប៉ុស្ដិ៍លេខ៨ថៃ កាលពីថ្ងៃអាទិត្យកន្លងទៅ កីឡាករកម្ពុជាមកពីខេត្តបាត់ដំបូង ហុង ជីវ៉ុង បានប្រកួតចាញ់ជើងខ្លាំងម្ចាស់ផ្ទះថៃ រឹទ្ធីដេត ដោយពិន្ទុ។
កីឡាករថៃ រឹទ្ធីដេត ឈ្នះការប្រកួត
ការប្រកួតមាន ៣ទឹកនិងធ្វើឡើងក្នុងប្រភេទទម្ងន់ ៦៣គីឡូក្រាមក្នុងតំណែងរងគូឯក។ ការប្រកួតពេញ ៣ទឹក កីឡាករកម្ពុជា​ ហុង ជីវ៉ុង បានព្យាយាមប្រើជើងទៅលើកីឡាករថៃ ជាពិសេសគឺការទាត់ជើងក្រោម ខណៈកីឡាករថៃ បានប្រើជង្គង់ និងដៃច្រើន។ យ៉ាងណាមិញ ជាលទ្ធផលបញ្ចប់ការប្រកួត រឹទ្ធីដេត ឈ្នះ ហុង ជីវ៉ុង ដោយពិន្ទុ។
សកម្មភាពក្នុងការប្រកួត
សកម្មភាពក្នុងការប្រកួត
ការប្រកួតនោះជក់ចិត្តមែនទែនដែលបានធ្វើឲ្យទស្សនិកជនដែលទៅទស្សនាផ្ទាល់ ស្រែកហ៊ោរពេញស្ទូឌីយោតែម្ដង៕
អ្នកគាំទ្រចូលរួមទស្សនាផ្ទាល់
ចង់ឃើញ ការប្រកួតនោះ បុកគ្នាយ៉ាងណា សូមប្រិយមិត្តទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖
www.000webhost.com