អ៊ែមមឺរឹត បានតែងតាំងប្រធានគ្រប់គ្រងពាណិជ្ជកម្មថ្មី នៅប្រទេសកម្ពុជា!

  • អង្គារ ០៨ តុលា, ២០១៩ ១៦:១៨
ភ្នំពេញ៖ អ៊ែមមឺរឹត បានប្រកាសតែងតាំងលោក Talal Al Gergawi ជាអ្នកគ្រប់គ្រងពាណិជ្ជកម្មថ្មី សម្រាប់ប្រទេសកម្ពុជា។ លោក Al Gergawi នឹងដើរតួយ៉ាងសំខាន់ក្នុងការកសាងភាពជោគជ័យ និងទទួលខុសត្រូវចំពោះការជម្រុញការលក់ក្នុងផ្នែកសាជីវកម្ម ពាណិជ្ជកម្ម ការកម្សាន្ត​ និងផ្នែកទេសចរណ៍របស់ក្រុមហ៊ុន អ៊ែមមឺរឹត នៅកម្ពុជា។លោក Al Gergawi មានតួនាទីត្រួតពិនិត្យប្រតិបត្តិការពាណិជ្ជកម្មរបស់ក្រុមហ៊ុន​នៅក្នុងប្រទេសកម្ពុជា និងវាយតម្លៃនូវតម្រូវការទីផ្សារជាបន្តបន្ទាប់ ជាមួយនឹងគោលបំណងដើម្បីបង្កើនចំណែកទីផ្សារ និងប្រាក់ចំណូលរបស់ក្រុមហ៊ុន។ គាត់ក៏មានភារៈកិច្ចក្នុងការបង្កើតយុទ្ធសាស្ត្រកំណត់តម្លៃឲ្យមានប្រសិទ្ធិភាពនៃអាកាសចរណ៍ អ៊ែមមឺរឹត ដើម្បីបន្តនៅភាពប្រកួតប្រជែង និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាកាសចរណ៍ជម្រើសសម្រាប់ប្រជាជនកម្ពុជា និងជនបរទេស។
លោក Talal Al Gergawi
លោក Talal Al Gergawi បានមានប្រសាសន៍អំពីការតែងតាំងរបស់លោកថា៖តួនាទីពីមុនរបស់លោក Al Gergawi  នៅប្រទេសស៊ូដង់ ក្នុងនាមជាប្រធានផ្នែកគាំទ្រពាណិជ្ជកម្មរបស់ អ៊ែមមឺរឹត ចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ខែឧសភា ឆ្នាំ២០១៩។ ក្នុងអំឡុងពេលនៅទីនោះ​ គាត់បានគ្រប់គ្រងការលក់ និងប្រតិបត្តិការរបស់ក្រុមហ៊ុននៅក្នុងប្រទេស ដោយរក្សាបាននូវប្រតិបត្តិការទីផ្សារស្ថិតថេរដល់ក្រុមហ៊ុន នាស្ថានភាពសេដ្ឋកិច្ចប្រទេសប្រឈមចុះខ្សោយ។ មុនពេលនៅប្រទេសស៊ូដង់លោក Talal មានមូលដ្ឋាននៅប្រទេសហ្វីលីពីន ដែលជាកន្លែងដែលគាត់បានទទួលការបណ្តុះបណ្តាលក្នុងការគ្រប់គ្រងប្រតិបត្តិការពាណិជ្ជកម្មនៅបរទេស។លោក Talal ជាជនជាតិអារ៉ាប់រួមម្នាក់ ដែលបានទទួលការអប់រំផ្នែកទំនាក់ទំនងតាមចក្ខុវិស័ (Visual Communications) និងត្រូវបានបំរើការងារ ក្នុងតួនាទីទំនាក់ទំនងពាណិជ្ជកម្មផ្សេងៗជាច្រើននៅក្នុងប្រទេសអារ៉ាប់រួម មុនពេលចូលរួមជាមួយ អ៊ែមមឺរឹត
www.000webhost.com