មនុស្សដំបូង គ្រាន់តែជាការចងចាំ តែមនុស្សចុងក្រោយ ទើបជាដៃគូជីវិតពិតប្រាកដ ដែលយើងមិនអាចបាត់បង់

មនុស្សស្រីភាគច្រើន គឺឆាប់រាងចាលក្នុងរឿងស្នេហាណាស់ ជាពិសេសគឺ ស្នេហាដំបូង ដែលធ្វើឱ្យនាងមានការឈឺចាប់ ដិតដាមដោយស្នាមរបួស និងស្រមោលខ្មៅងងឹត។ រាល់បញ្ហា ការឈឺចាប់ បានធ្វើឱ្យនាង លែងហ៊ានបើកចិត្តទទួលយកអ្នកថ្មី ព្រោះនាងគិតថា មនុស្សសុទ្ធតែដូចគ្នា​ ចូលមកក្នុងជីវិតនាង មានតែនាំបញ្ហា និងធ្វើឱ្យនាងខូចចិត្តតែប៉ុណ្ណោះ។បញ្ហានៃការបែកបាក់ ធ្វើឱ្យនាងពិបាកនឹងទុកចិត្ត ឬជឿជាក់លើស្នេហាសាជាថ្មី នាងគិតថា ស្នេហាពិតគ្មានទេនៅលើលោកនេះ មនុស្សស្មោះគ្មានឡើយ មនុស្សទាំងអស់គិតតែសម្រស់ លុយកាក់ មុខមាត់ជាធំតែប៉ុណ្ណឹង អីចឹងហើយ មិនគួរចំណាយចិត្តលើស្នេហាទៀតទេ។
រូបតំណាង
ប៉ុន្តែយ៉ាងណាមិញ ស្នេហាពិត មនុស្សស្មោះត្រង់ពិតប្រាកដមិនអត់នោះទេ គ្រាន់តែយើងមិនទាន់ដល់ពេល ដល់វេលានឹងបានជួបគេតែប៉ុណ្ណោះ។ ពេលខ្លះ មនុស្សយើងនៅជាប់កម្មចាស់ ទើបបណ្ដាលឱ្យជួបស្នេហាផិតក្បត់ មនុស្សអាក្រក់ជាមុនសិន មុននឹងបានជួបស្នេហាពិត មុននឹងបានជួបមនុស្សច្បាស់លាស់ ដែលអាចស្រឡាញ់ និងមើលថែថ្នាក់ថ្នមយើង។ស្នេហាដំបូង ឬមនុស្សដំបូង គ្រាន់តែជាបន្សល់នៃការចងចាំឱ្យយើងតែប៉ុណ្ណោះ មិនថាគេល្អ ឬអាក្រក់ដាក់យើងនោះទេ គេអាចនឹងមាននិស្ស័យជាមួយយើងត្រឹមមួយពេលប៉ុណ្ណោះ គេប្រហែលជាគ្រាន់តែធ្វើដំណើរឆ្លងកាត់ជីវិតយើងតែប៉ុណ្ណឹង គេមិនមែនជាគូដែលសក្តិសមនឹងយើងនោះឡើយ។ ផ្ទុយទៅវិញ មនុស្សចុងក្រោយទៅវិញទេ ដែលជាដៃគូពិតនៅក្នុងជីវិតយើង ស្នេហាដំបូង គ្រាន់តែជាការចងចាំ តែស្នេហាចុងក្រោយ ទើបជាស្នេហាដែលយើងមិនអាចបំភ្លេច ឬបាត់បង់បាន៕
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com