កាន់តែល្បីហើយ! ពេលនេះ «ហាងបីយូធីស្ទរ» លេងចែកសញ្ញាប័ត្រជូនសិស្សម្ដងសុទ្ធតែ ៣០០ នាក់!

ភ្នំពេញ៖ នេះមិនមែនជាលើកទី១ ឬទី២ទេ ប៉ុន្តែជាលើកទី៣ ហើយ ដែលហាងសាឡនល្បីក្នុងប្រទេសកម្ពុជាឈ្មោះ «បីយូធីស្ទរ» បានប្រារព្ធពិធីចែកសញ្ញាប័ត្រជូនសិស្សានុសិស្សដែលមកសិក្សាផ្នែកសាឡនក្នុងហាងរបស់ខ្លួន។តួយ៉ាងនៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៩ នេះ លោក ងួន សាង ដែលជាម្ចាស់ហាងវ័យក្មេង បានសម្រេចចិត្តរៀបចំពិធីកម្មវិធីចែកសញ្ញាប័ត្រជាលើកទី៣ យ៉ាងធំសម្បើម ដែលមើលទៅពិតជាមានស្ដង់ដារខ្លាំង ជូនទៅដល់សិស្សដែលទើបបញ្ចប់ការសិក្សាផ្នែកសាឡនក្នុងហាង បីយូធីស្ទរ «Beauty Store» ទាំង៨សាខា។អ្វីដែលពិសេស និងកាន់តែគួរឲ្យចាប់អារម្មណ៍នោះ សិស្សដែលទទួលបានសញ្ញាប័ត្រនាព្រឹកនេះ គឺមានការកើនឡើងខ្លាំងខុសពីលើកមុនៗ ដែលមានសិស្សសរុបប្រមាណជាជាង ៣០០ នាក់ ធ្វើឲ្យផ្អើលអស់អ្នកចូលរួមតែម្ដង។ 
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
យ៉ាងណាមិញ អត្រានៃការកើតឡើងជាលំដាប់នៃសិស្សដែលមកសិក្សាផ្នែកសាឡនក្នុងហាង «បីយូធីស្ទរ» គឺដោយសារលោកគ្រូ-អ្នកគ្រូ ដែលជាអ្នកបង្រៀននៅទីនោះ មានជំនាញច្បាស់លាស់ ប្រកបដោយវិជ្ជាជីវៈយ៉ាងត្រឹមត្រូវ បង្រៀនដោយមានការយកចិត្តទុកដាក់ និងមានរយៈពេលខ្លី ងាយស្រូលឲ្យសិស្សឆាប់មានឱកាសស្វែងរកការងារធ្វើ និងទទួលបានប្រាក់កម្រៃយ៉ាងសមរម្យ បន្ថែមពីនេះចំពោះសិស្សដែលបញ្ចប់ការសិក្សានៅហាង «បីយូធីស្ទរ»  ក៏អាចមានឱកាសបម្រើការងារក្នុងហាង ដើម្បីស្វែងរកបទពិសោធន៍ក្នុងអាជីពមួយនេះផងដែរ។ គួររម្លឹកផងដែរថា ដោយសារមានការគាំទ្រខ្លាំងពីសំណាក់អតិថិជនយ៉ាងច្រើន ហាងបីយូធីស្ទរ «Beauty Store» បានពង្រីកហាងបន្ថែមរហូតដល់ទៅ៨សាខា ដើម្បីបំពេញតម្រូវការជូនភ្ញៀវបន្តែមទៀត។
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
ពិធីចែកសញ្ញាប័ត្ររបស់ហាងហាងបីយូធីស្ទរ
លោកអ្នកដែលចាប់អារម្មណ៍ផ្នែកសាឡន អាចទាក់ទងតាមរយៈ​ហាងបីយូធីស្ទរ​ទាំង៨សាខា 086 990 505 / 010 990 505 / 096 999 04 05 / 081 990 505 / 015 990 505 / 096 899 04 05៖
សាខាទី១​ សន្ធម៉ុក​ ផ្លូវ150​ ផ្ទះ180 ទល់មុខ​ទូរគមនាគមន៍កម្ពុជា​
សាខា​ទី២ បឹងកេងកង​ ក្រោយ​ព្រឹទ្ធសភា​ ផ្លូវ63 ផ្ទះលេខ69
សាខា​ទី៣ ផ្សារថ្មី​ ផ្លូវប៉ាស្ទ័រ​ផ្សារតាប៉ាងទល់មុខ​ ក្រសួងរ៉ែថាមពល
សាខាទី៤ ចំការដូង​ក្នុងបុរី​ពិភពថ្មីចំការដូង ផ្លូវ11 ផ្ទះ19A
សាខាទី៥ បាត់ដំបង ផ្លូវឡាអេ​ ជិតបេនឡានកាពីតូល
សាខាទី៦ សៀមរាប​ ចេញពីរវង្វង់មូលផ្សារចាស់ទៅផ្សាក្រោម​ ចំងាយ២០០ម៉ែត្រ​
 សាខាទី៧ អុីអន២​ នៅជិតអាគារពិភពថ្មីសែនសុខ​ ចំហៀងអាគារA
សាខាទី៨​ ក្រុងតាខ្មៅ​ ជិតខារ៉ាអូខេ​ ឌីយ៉ាម៉ង់៕
www.000webhost.com