ពេលប្រុសៗ ចាប់ផ្តើមប្រែប្រួលប្លែក ហេតុអីស្រីៗចូលចិត្តគិតថាគេមានថ្មី?

ដូចដែលបានដឹងហើយថា មនុស្សស្រី ជាប្រភេទមនុស្សដែលចូលចិត្តគិតច្រើនណាស់ ហើយពេលខ្លះ នាងក៏ចេះតែគិតផ្ដេសផ្ដាសតែឯងទៀតផង។ នេះជាចំណុចខ្សោយមួយរបស់មនុស្សស្រី ព្រោះអ្វីដែលនាងគិតទាំងអស់ មិនប្រាកដថាត្រូវ ឬល្អនោះឡើយ ក៏មានរឿងខ្លះ កាន់តែគិត វានឹងរឹតតែខុសទៅវិញ។តួយ៉ាង ដូចក្នុងរឿងស្នេហាអីចឹង​ បើនាងមានស្នេហា មានសង្សារ ឬអាចថាក្នុងជីវិតប្ដីប្រពន្ធក៏ដោយ ប្រសិនបើដៃគូរបស់នាង មានកាយវិការខុសប្លែក ឬមានអ្វីប្រួលប្រែ ដូចជាលែងសូវអើពើនឹងនាង មិនសូវនៅក្បែរនាង មិនមានពេលឱ្យនាង ហាក់សោះកក្រោះ ឬដៃគូមិនផ្អែមល្ហែមដូចមុន នាងតែងគិតថា ដៃគូរបស់នាងកំពុងតែអស់ចិត្ត ដៃគូនាងកំពុងតែមានថ្មីក្បត់នាងអីបែបហ្នឹង។ធម្មតាមនុស្សម្នាក់ៗ តែងមានការប្រែប្រួលផ្លាស់ប្ដូរ មិនអាចរក្សាទម្លាប់ឱ្យនៅដូចមុនរហូតនោះឡើយ។ ហើយការដែលដៃគូរបស់យើងប្រែប្រួល ផ្លាស់ប្ដូរនូវទម្លាប់ ឬកាយវិការមួយចំនួន ក៏មិនមែនមានន័យថា គេមានថ្មី គេក្បត់យើងនោះដែរ។ ស្រីៗ កុំពូកែគិតផ្ដេសផ្ដាសច្រើនពេក រៀនមើលដៃគូក្នុងផ្លូវល្អខ្លះផង ជួនកាលគេប្រែប្រួល ក៏អាចមកពីយើងមិនដូចមុនក៏ថាបាន។ពេលខ្លះ យើងទេដែលប្រែប្រួល យើងទេដែលមិនដូចមុន ទើបគេក៏ធ្វើតាមនូវអ្វីដែលយើងបានផ្លាស់ប្ដូរហ្នឹងទៅ។ មួយវិញទៀត គេអាចនឹងមានសម្ពាធក្នុងចិត្តច្រើន ជីវិតគេចាប់ផ្ដើមមានសម្ពាយមួយចំនួន អាចមកពីគេហត់នឿយ ឬលំបាកជាមួយនឹងការងារ ទើបធ្វើឱ្យគេផ្លាស់ប្ដូរ ដូច្នេះ គួរៀនគិត យកចិត្តទុកដាក់ពីគេឱ្យបានច្រើន កុំរវល់តែខ្វល់ថាគេមានថ្មី ឬគេក្បត់យើងពេក បើយើងកាន់តែសង្ស័យលើគេ គេក៏កាន់តែធុញទ្រាន់ និងអាចធ្វើដូចនូវអ្វីដែលយើងបានគិតក៏ថាបានដែរ៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com