កុំចង់បានមនុស្សទំនេរគ្មានការងារធ្វើ តែគួរជ្រើសយកមនុស្សដែលរវល់នឹងការងារ ហើយអាចឆ្លៀតឱកាស ប្រើពេលវេលានៅក្បែរកំដរយើងគ្រប់ពេលត្រូវការ

ជីវិតរស់នៅសព្វថ្ងៃ សម្រាប់ដៃគូសង្សារ ឬជាប្ដីប្រពន្ធក្នុងគ្រួសារក្ដី សុទ្ធតែប្រាថ្នាចង់មានពេលវេលានៅក្បែរ និងមើលថែគ្នា គ្រប់ដៃគូ គឺសុទ្ធតែចង់សាងអនុស្សាវរីយ៍ និងរីករាយជាមួយមនុស្សខ្លួនស្រឡាញ់។មនុស្សមួយចំនួន ចង់បានដៃគូដែលមានពេលវេលាច្រើនសម្រាប់គេ ចង់មានមនុស្សនៅក្បែរកំដរខ្លួនឯង។ តែជាក់ស្ដែង យើងមិនគួរជ្រើសយកមនុស្សដែលទំនេរគ្រប់ពេល គ្មានការងារធ្វើ ដើម្បីឱ្យគេមានពេលនៅក្បែរ និងកំដរយើងនោះឡើយ ព្រោះមនុស្សម្នាក់ៗ ត្រូតែមានការងារធ្វើសម្រាប់ជីវិតប្រចាំថ្ងៃ។ចូរជ្រើសយកមនុស្សម្នាក់ ដែលមានការងារធ្វើល្អប្រសើរ មានមុខរបរត្រឹមត្រូវ ជាមនុស្សដែលមមាញឹក និងរវល់ជាមួយនឹងការងារ ការរកស៊ី តែមិនថារវល់យ៉ាងណា ក៏គេនៅតែអាចឆ្លៀតពេលដើម្បីអ្នក ចេះបង្កើតឱកាស ធ្វើដំណើរកម្សាន្តជួបជុំគ្រួសារ។ កុំចង់បានអ្នកណាដែលទំនេរ២៤ម៉ោង ព្រោះមនុស្សទំនេរគ្មានការងារធ្វើ គេក៏គ្មានលុយសម្រាប់នាំយើងដើរកម្សាន្ត ឬទិញរបស់ដែលយើងចង់បាននោះឡើយ គេប្រាកដជាមិនមានសមត្ថភាព កសាងគ្រប់យ៉ាងឱ្យក្រុមគ្រួសារយើងឡើយ។ម្យ៉ាងទៀត មនុស្សរវល់ មមាញឹកនឹងការងារ ទើបគ្មានពេលវេលាឈ្លោះរករឿងក្នុងគ្រួសារ គេជាមនុស្សចាស់ចិត្តចាស់គំនិត និងដឹងខុសត្រូវ ចេះផ្ដល់សុភមង្គលដល់មនុស្សដែលគេស្រឡាញ់។ ដៃគូដ៏ល្អ មិនថារវល់ ឬមមាញឹកខ្លាំងយ៉ាងណាទេ ក៏គេនៅតែអាចមានពេលដើម្បីយើង គ្រប់ពេលដែលយើងលំបាក ហើយត្រូវការគេបំផុត៕
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com