ជ្រើសមនុស្សម្នាក់ដែលសក្តិសម គឺសមល្មមប្រហាក់ប្រហែលយើង ទើបរស់នៅមិនសូវមានបញ្ហានឹងគ្នា

ត្រូវហើយ មនុស្សគ្រប់រូប សុទ្ធតែប្រាថ្នាគូជីវិតដែលល្អ ល្អទាំងរូប ល្អទាំងទ្រព្យ ល្អទាំងចំណេះដឹង និងឋានៈគ្រួសារផងដែរ។ ប៉ុន្តែ មិនមែនគ្រប់គ្នា សុទ្ធតែអាចបានដូចចិត្តចង់បាននោះឡើយ យ៉ាងណាក៏ដោយ គឺមានតែមនុស្សដែលសមល្មម ប្រហាក់ប្រហែលយើងទេ ទើបអាចក្លាយជាគូជីវិតដ៏សក្តិសម និងអាចរស់នៅជាមួយគ្នាបានយូរអង្វែង។- កុំចង់បានអ្នកមានជាងយើងពេក ព្រោះបើគេមានជាងយើង គឹអាចនឹងមើលងាយយើង មើលងាយទាំងឪពុកម្ដាយ ក្រុមគ្រួសារយើងទៀត។- កុំចង់បានអ្នកស្អាត អ្នកសង្ហាខ្លាំងពេក ព្រោះបើគេស្អាត គេសង្ហា គេក៏នឹងមានជម្រើសច្រើន ក្នុងការបែកឆ្វេង មានថ្មី លួចលាក់នៅខាងក្រៅ។  ម៉្យាងទៀត បើគេស្អាតជាងយើង គេក៏អាចមានគំនិតគិតថាខ្លាចខ្មាសអ្នកដទៃ ពេលបណ្ដើរយើងចេញក្រៅ។- កុំចង់បានអ្នករៀនចេះដឹងជ្រៅជ្រះខ្លាំងពេក បើយើងជាមនុស្សដែលចំណេះដឹងនៅមានកម្រិត ព្រោះបើគេចេះជាងយើង រៀនបានខ្ពង់ខ្ពស់ គេអាចនឹងមើលងាយថាយើងល្ងង់ មិនសមនឹងគេ។ជ្រើសដៃគូជីវិត កុំសម្លឹងមើលលើទ្រព្យសម្បត្តិ មុខមាត់ ឋានៈគ្រួសារ ឬរូបរាង រូបសម្រស់ខាងក្រៅរបស់គេ។ តែត្រូវជ្រើសមនុស្សធម្មតាៗ សាមញ្ញ ដែលមើលទៅ គេអាចសក្តិសម និងប្រហែលនឹងយើងទៅបានហើយ។ ធនធានប្រហែលគ្នា សម្រស់ប្រហែលគ្នា ចំណេះដឹងប្រហែលគ្នា ទើបអាចចុះសម្រុងនឹងគ្នា មិនមានអ្នកណា ហ៊ានមើលងាយអ្នកណា។មួយវិញទៀត សុខចិត្តឱ្យចាប់ផ្ដើមពីក្រលំបាកជាមួយគ្នា វាប្រសើរជាង យកគេអ្នកមាន នាំគេនិយាយថា យើងហ្នឹងតោងទាម រកតែអ្នកមាន កុំឱ្យគេថា យើងយកគេមក ឬចូលទៅក្នុងគ្រួសារគេ ព្រោះតែឃើញទ្រព្យសម្បត្តិរបស់គេ។
រូបតំណាង
រូបតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com