អ្នកនិពន្ធថា មានការខ្វែងគំនិតគ្នា និងការបំបែកសាច់រឿងមិនដូចចិត្តពេលនិពន្ធ​រឿង «បឹងអតីត»!


ភ្នំពេញ៖ ឆោម​ សុពៅ អ្នកនិពន្ធ​ម្នាក់ក្នុងចំណោម​អ្នកសរសេររឿង​ប្រលោមលោក «បឹងអតីត​» អះអាងថា ពិតជាមានការលំបាកវិញគួរសមដែរ ដោយសារតែការខ្វែងគំនិតគ្នា និងការបំបែកសាច់រឿងមិនដូចចិត្តកាលពីសរសេររឿងនេះឡើង។ដោយឡែក​អ្នកនិពន្ធ ស៊ុយ ​លីនប៉ាវ ​វិញ​លើកឡើងដែរថា នៅពេលដែលទទួលបានគំនិតរឿង «បឹងអតីត» ពេលដំបូងពិតជារំភើបខ្លាំង ព្រោះ​ចូលចិត្តខ្លាំងសាច់រឿងផងមាន​ទឹកចិត្ត​អរគុណជាខ្លាំងដល់ តម្រា ដែលបានផ្ដល់ឱកាសដ៏ពិសេសនេះខ្លួន។បើទោះបីជាយ៉ាងនេះក្ដី ក៏អ្នកនិពន្ធឆ្នើមទំាង​ពីរ​នៅតែជំនៈ រហូតអាចយកឈ្នះលើឧបសគ្គទាំងអស់នោះ។ លោក លីន ប៉ាវ បញ្ជាក់ថា ការធ្វើការងារជាក្រុម វាពិបាក ក៏ប៉ុន្តែលទ្ធផលទទួលបាន ច្រើនវិញដែរ។ ខ្ញុំតែងតែចងចាំពាក្យបីឃ្លាក្នុងចិត្តនៅពេលធ្វើការងារមួយនេះ គឺយោគយល់គ្នា ស្ដាប់ និងពិចារណាលើគំនិតយោបល់របស់មិត្តរួមក្រុម ហើយមួយទៀតគឺមិនអាចប្រកាន់គំនិតខ្លួនឯងនិយមជាដាច់ខាត។យើងសាកគិតពីពាក្យដែលខ្ញុំបាននិយាយពីខាងដើមមកវិញ មនុស្សពីរនាក់ គំនិតពីរ ទស្សនៈពីរ កម្រិតវប្បធម៌ក៏ពីរផ្សេងគ្នា នេះគឺជាឧបសគ្គ ក៏ប៉ុន្តែវាជាចំណុចពិសេសមួយនៃការធ្វើការងារជាក្រុម ព្រោះបើយើងធ្វើការងារតែម្នាក់ឯង ពិតណាស់វានឹងកើតឡើងបានដោយសារគំនិតយើងតែមួយប៉ុណ្ណោះ តែការងារជាក្រុមនឹងធ្វើឲ្យយើងអាចទទួលបានគំនិតល្អៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យការងាររបស់យើងទទួលបានផ្លែផ្កាកាន់តែប្រសើរ។លោក​ លី សុផាត ក្រុមប្រឹក្សាកំណែ​និងជាបណ្ណារក្ស​របស់តម្រាបានឱ្យដឹងដែរ​ថា តម្រា​លើកទឹកចិត្តឲ្យយុវជនជំនាន់ថ្មី រៀនធ្វើការងារជាដើម្បីសម្រេចបានលទ្ធផលរួមជោគជ័យមួយ។លោកថាប្រសិន​យុវវ័យ​ចង់ក្លាយជាអ្នកនិពន្ធដ៏ល្បីម្នាក់ ហើយ​គិតថា​សមត្ថភាពនៅមានកម្រិតនៅក៏មិនអាចរស់នៅក្នុងក្ដីស្រមៃរហូតដែរ​តោង​តែ ស្វែងរកដៃគូបំពេញ​ភាពខ្វះចន្លោះរបស់ខ្លួន។តម្រាកំពុងត្រៀមចេញ​ចំណងជើងមួយចំនួន​ទៀត​ ជា​ស្នាដៃ​របស់អ្នកនិពន្ធផ្សេងៗនៃក្រុមទសប៉ាកា៕
ប្រលោមលោក បឹងអតីត
www.000webhost.com