ម្ចាស់បណ្ណាគារជាច្រើន ងាកមកគាំទ្រស្នាដៃអ្នកនិពន្ធ ខ្មែរវ័យក្មេង!

តាមការឲ្យដឹងរបស់តម្រាសៀវភៅ “បឹងអតីត” ដែលជា​ស្នាដៃអ្នកនិពន្ធវ័យក្មេងនោះ កំពុងមានទីផ្សារខ្ពស់លើសការរំពឹងទុក។
កញ្ញា ​ទូច បុប្ផា នាយិកា​តម្រាឲ្យដឹងព្រឹកមិញថា តាមពិតពេលសៀវភៅចេញ ​Trailer ដំបូងហាក់នៅស្ងាត់ តែបន្ទាប់មកមាន​ការកុម្ម៉ង់ទិញរហ័ស​ ដែលជា​ចំណុចវិជ្ជមាន​គួរឲ្យ​ចាប់អារម្មណ៍មួយ។
កញ្ញាឲ្យដឹងដូច្នេះ​ថា៖
កញ្ញា​ទូច បុប្ផានាយិកា​តម្រា
លោក ប៉ ឡេង ​ម្ចាស់បណ្ណាគារ​​ឥន្ទ្រទេវី ​ខេត្តបាត់ដំបង បានឲ្យ​ដឹងដែរ​ថា លោកបានបញ្ជា​ទិញសៀវភៅ “បឹងអតីត” ​ជាបន្តបន្ទាប់ ដោយសារលោកយល់ថា ​វាជាពេលសមគួរដែលបណ្ណាគារ​នានា​គួ​បោះដៃ​ជួយវិស័យនេះ ឲ្យមានឥទ្ធិពលថែមឡើងក្នុងចំណោម​យុវវ័យ​ខ្មែរ​។
​លោកជឿជាក់ថា៖​ កញ្ញា ស៊ុយ ស្រីនិច ​ម្ចាស់ហាងលក់​សៀវភៅ​អនឡាញ Grey Universe ដែលបានលក់ បឹងអតីត អស់ ​១០០ ក្បាលត្រឹម​បីថ្ងៃ បានអះអាង​ដោយមោទនភាពថា នេះជាការទទួលយកហានិភ័យ​មួយ​ដែលកញ្ញាសម្រេចចិត្ត​ធ្វើ ព្រោះជឿជាក់លើតម្រា។
កញ្ញាប្រាប់ដូច្នេះ​ថា៖ រឿង “បឹងអតីត” និពន្ធដោយ​លោក​ ឆោម ​សុពៅ និង ​ស៊ុយ លីនប៉ាវ ​ដែលបានការ​គាំទ្រ​ពេញទំហឹងពីសារព័ត៌មាន​ខ្មែរ​ឡូតជាដៃគូ​ផ្សព្វផ្សាយ និង​បោះពុម្ពរក្សាសិទ្ធិគ្រប់យ៉ាង​​ដោយតម្រា​៕
សៀវភៅ“បឹងអតីត”
www.000webhost.com